កាលបរិច្ឆេទ : 23 Aug 2024 10:05
នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម ដែលមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាឡឺម៉ង់ និងគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)។
លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ត្រូវបានអភិវឌ្ឍឡើងដើម្បីលើកកម្ពស់ការយល់ដឹង ជំនួយដល់គ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា បង្កើតបរិយាកាសឌីជីថលនៅក្នុងថ្នាក់រៀន ជំរុញកម្មវិធីស្វ័យសិក្សាដែលជួយសិស្ស និស្សិត សិក្សាស្រាវជ្រាវដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជំរុញការអប់រំបែបឌីជីថល ព្រមទាំងជួយកសាងជំនាញភាពជាពលរដ្ឋឌីជីថល។ កម្មវិធីនេះក៏បានផ្តោតគោលដៅជាពិសេសចំពោះក្មេងស្រី និងក្រុមសហគមន៍ដែលងាយរងគ្រោះផងដែរ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ DW Akademie ដែលបាន សហការគាំទ្រដល់នាយកដ្ឋានបរិវត្តកម្មឌីជីថលអស់រយៈពេលប្រមាណជិត១០ឆ្នាំកន្លងមកនេះ ក្នុងការលើកកម្ពស់ការអប់រំអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ សូមអរគុណក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ដែលបានឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធផ្ញើសារ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” រហូតលេចរូបរាងឡើងនាថ្ងៃនេះ ព្រមទាំងបានលើកទឹកចិត្ត និងបន្តគាំទ្រដល់អង្គការ DW Akademie និងក្រសួង BMZ បន្តធ្វើជាដៃគូសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជាជាបន្តទៀត។
IMOCSEA & ISOCSEA HEAT ROUND 2024
ក្រសួងអប់រំ នឹងបំប៉នសមត្ថភាពឌីជីថលដល់យុវជនកម្ពុជាឱ្យក្លាយជា ពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវខ្ពស់
អាហារូបករណ៏១០០% ថ្នាក់កុំព្យូទ័រ
លទ្ធផលប្រតិភូកុមារជាប់ស្ថាពរ និងជាប់បម្រុង ដើម្បីចូលរួម "សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥"
ប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ២០២៥
នេះជា កូតា ចំនួនសិស្សពូកែទូទាំងប្រទេសឆ្នាំមុន ២០២៣-២០២៤ (ឆ្នាំនេះ ២០២៤-២០២៥ យកតាមគម្រូនេះ) មានន័យថាចំនួនសិស្សពូកែយកពីខេត្តនីមួយៗ
ប្រកួតការគិតតាមបែបកុំព្យូទ័រ BEBRAS ២០២៥