Date : 23 Aug 2024 11:25


ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា លើវិស័យ​អប់រំ​របស់ព្រះអង្គម្ចាស់ក្សត្រី​មហាចក្រី សិរិថន បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន៥៥កន្លែង ទៅ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ប្រមាណ២០ ក្នុង​ព្រះរាជាណាចក្រ​ថៃ។

លក្ខខណ្ឌ នៃការចុះឈ្មោះជា​បេក្ខជន ៖ សម្រាប់ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ បេក្ខជន​ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រ​បរិញ្ញាបត្រ (ភ្ជាប់ព្រឹត្តិបត្រពិន្ទុ), មានអាយុ​យ៉ាងច្រើន ៤០ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ), មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ, មានបទពិសោធន៍​ការងាររដ្ឋ/អង្គការផ្សេងៗ/ក្រុមហ៊ុន​ឯកជន​យ៉ាង​តិច ២ឆ្នាំ, សរសេរ CV ជាភាសាអង់គ្លេស ឬថៃ, មានសុខភាពល្អ​បរិបូរណ៍​ទាំងកាយសម្បទា និងសតិបញ្ញា។ សម្រាប់ថ្នាក់បរិញ្ញាបត្រ បេក្ខជន​ត្រូវ​មានសញ្ជាតិខ្មែរ, មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​សមមូល, មាន​អាយុយ៉ាងច្រើន ២៥ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ), មានសុខភាពល្អបរិបូរណ៍​ទាំងកាយ​សម្បទា និង​សតិបញ្ញា។

ការទទួលពាក្យ​នឹង​ចាប់ផ្តើម​ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលា​ម៉ោង៤រសៀល នៅនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ច​ការ​អាស៊ាន ដែលមាន​អាសយដ្ឋាន អគារលេខ២៣ ផ្លូវ​៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ កាលបរិច្ឆេទនៃការប្រឡង ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២៤។

ផ្អែក​លើ​លទ្ធផល​ប្រឡង​ជំហានទី១ បេក្ខជន​ចំនួន ២៥០នាក់ ដែល​ត្រូវ​បានជ្រើសរើស នឹង​ត្រូវ​ចូលរួម​ប្រឡង និង​សម្ភាសន៍​ជំហានទី២ ដែលសហការរៀបចំ​ដោយ​ក្រសួងអប់រំ យុវជន និងកីឡា ជាមយយ​ភាគី​គម្រោង​នាថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ចំពោះព័ត៌មានលម្អិត​ផ្សេងៗ​ទៀ​ទាក់ទងនឹង​អាហារូបករណ៍នេះ បេក្ខជន​អាច​សាកសួរ​ដោយផ្ទាល់​នៅ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចការ​អាស៊ាន តាមអាសយដ្ឋានខាងលើ ឬតាមរយៈទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ និង ០៩៥ ៦២៤ ៨៩៥៕

ក្រសួងអប់រំ យុវជន និងកីឡា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

IMOCSEA & ISOCSEA HEAT ROUND 2024

ក្រសួងអប់រំ នឹងបំប៉នសមត្ថភាពឌីជីថលដល់យុវជនកម្ពុជាឱ្យក្លាយជា ពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវខ្ពស់

លទ្ធផលប្រតិភូកុមារជាប់ស្ថាពរ និងជាប់បម្រុង ដើម្បីចូលរួម "សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥"

ប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ២០២៥

នេះជា កូតា ចំនួនសិស្សពូកែទូទាំងប្រទេសឆ្នាំមុន ២០២៣-២០២៤ (ឆ្នាំនេះ ២០២៤-២០២៥ យកតាមគម្រូនេះ) មានន័យថាចំនួនសិស្សពូកែយកពីខេត្តនីមួយៗ

ប្រកួតការគិតតាមបែបកុំព្យូទ័រ BEBRAS ២០២៥

Advertising