Date : 23 Aug 2024 11:25


លទ្ធផលប្រតិភូកុមារជាប់ស្ថាពរ និងជាប់បម្រុង ដើម្បីចូលរួម "សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥"

សូមអរគុណដល់កុមារា កុមារី និងអាណាព្យាបាលទាំងអស់ដែលបានចំណាយពេលចូលរួមវគ្គសម្ភាសន៍ផ្ទាល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ កុមារទាំងអស់ សុទ្ធតែបានបង្ហាញសមត្ថភាព ភាពក្លាហាន និងចំណេះដឹងយ៉ាងល្អប្រសើរ ប៉ុន្តែដោយសារការកំណត់នៃកម្មវិធី មានតែប្រតិភូកុមារ ០៤រូប ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសឱ្យចូលរួម "សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥"។ សូមអបអរសាទរដល់ប្អូនៗទាំងអស់ ដែលបានជាប់ជាប្រតិភូកុមារ តំណាងប្រទេសកម្ពុជា ចូលរួមក្នុង "សន្និសិទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥ 

The Asian-Pacific Children's Convention (APCC) 2025" ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។គួរបញ្ជាក់ថា កម្មវិធី APCC នេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងកុមារក្នុងតំបន់ឱ្យមានភាពស្និតស្នាល និងអភិវឌ្ឍសមត្ថភាពកុមារឱ្យយល់ដឹងអំពីវប្បធម៌ អរិយធម៌ និងទម្លាប់ក្នុងការរស់នៅរបស់កុមារតាមប្រទេសនីមួយៗ៕

#សន្និសិទកុមារអាស៊ីប៉ាស៊ីហ្វិច

ប្រភពព័ត៍មាន​: MoEYS News

Advertising